QR code
Paramattha's avatar

Paramattha

Retraite, ធម្មជាតិ (ធម៌)DHARMA
Ma · Tourcoing

ខ្ញុំបាទមានចំណាស់ 74 ឆ្នាំហើយខ្ញុំបាទចូលនិវត្ត។ កម្រិតសិក្សាបាន duips នៅសាកលវិទ្យាល័យ Lille ប្រទេសបារាំង តាំងពីក្មេងមកខ្ញុំបាទមានចម្ងល់ថាតើខ្ញុំជានរណាមកពីណា។ខ្ញុំបានចាប់អារម្មណ៍និងព្រះពុទ្ធសាសនា។តាំងពីក្មេងតើខ្ញុំបាទគាត់នាំខ្ញុំទៅវត្តរាល់តែថ្ងៃសីលខ្ញុំបានធ្វើសំណួរទៅគាត់ ។តែចម្លើយរបស់គាត់មិនពេញចិត្តរបស់ខ្ញុំបាទឡើយ។ខ្ញុំបាទឃើញតែគាត់នឹងតាចាស់ៗនិងយាយចាស់ៗទៅសូត្រធម៌។ហើយខ្ញុំបានយល់ថាថតសូត្រនេះឯងហើយដែលជារបស់ព្រះសម្មាសម្ពុទ្ធ។បើសិនជាព្រះសង្ឃលោកសម្ដែងធម៌គឺមានតែរឿងបុណ្យហើយនិងបាប។ដែលមិនមានប្រយោជន៍ដល់ខ្ញុំបាទឡើយព្រោះខ្ញុំយល់ថាជីវិតខ្ញុំមិនដែលធ្វើបាបទេ។ទុកឱ្យអ្នកធ្វើបាបគេស្ដាប់ទៅចុះ។ការឆ្ងល់តាំងពីកុមាវីយនៅតែឆ្ងល់ដដែល។ ខ្ញុំបានស្រាវជ្រាវមើលសៀវភៅជាច្រើនរបស់អ្នកទស្សនៈវិទូបានសិក្សា។ខាងសាសនាព្រះយេស៊ូប្រហែលមួយឆ្នាំ។ទីបំផុតហេតុនិងបច្ច័យគ្រប់ភ្ជុំបានទៅវត្ត។ឃើញសៀវភៅព្រះត្រៃបិដកខ្ញុំចាប់អាន។អ្វីដែលខ្ញុំពេញចិត្តនោះគឺព្រះអភិធម្ម ដែលខ្ញុំដឹងថាគឺសុទ្ធតែជាមួយរបស់ធម្មជាតិនៅឆ្នាំ២០០០នេះឯងខ្ញុំបានសិក្សាពិចារណាបដិបត្តិរហូតមកដល់សព្វថ្ងៃនេះឃើញថាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងច្បាស់លាស់។កាលពីក្មេងខ្ញុំបានធ្វើសំណួរទៅអ្នកដែលកាន់សាសនាព្រះសម្មាសម្ពុទ្ធសួរថាអ្វីទៅដែលថាហៅអនិច្ចំ ទុក្ខំ អនត្តា គាត់ឲ្យចម្លើយម្ហូបខ្ញុំអត់ដឹងថាតើគាត់និយាយត្រូវឬមិនត្រូវមកដល់ពេលនេះទើបខ្ញុំដឹងថាគាត់អត់បានយល់ទេ។អ្នកដែលនាំព្រះអភិធម្មដែលគេមិនដែលស្គាល់ចូលមកស្រុកខ្មែរ បើតាមខ្ញុំដឹងគឺលោកគ្រូអគ្គបណ្ឌិតប៊ុតដែលជាគ្រូរបស់ខ្ញុំបាទ។បន្ទាប់មកមានគ្រូដទៃទៀត។ខ្ញុំបាទមានកូនបួននាក់ គាត់មានគ្រួសារអស់ហើយ។ខ្ញុំបាទដឹងថានៅក្នុងព្រះត្រៃបិដកដែលព្រះអង្គសម្ដែងនៅការត្រាស់ដឹងនោះមិនមានអ្វីក្រៅអំពីច្បាប់ធម្មជាតិ។បើតាមយោបល់ខ្ញុំអ្នកដែលអាចយល់បានច្រើនទាល់តែបុគ្គលនោះសិក្សាផ្លូវលោកក៏មានជម្រៅហើយផ្លូវធម៌ក៏មានជម្រៅ។មិនបាច់ឆ្ងល់ទេ។ហេតុអ្វីព្រោះថាព្រះអង្គដែលត្រាស់ដឹងនោះគឺជាច្បាប់ធម្មជាតិ។នៅក្នុងធម្មជាតិព្រះអង្គត្រាស់ដឹងនូវច្បាប់ធម្មជាតិដែលប្រព្រឹត្តនៅក្នុងកាលយើងនេះ។បើយើងសិក្សាពិចារណារកហេតុផលដោយមានឧបនិស្ស័យពីនាយផង។យើងនឹងឃើញថាសត្វលោកយើងនេះមិនមានអ្វីគួរឱ្យឆ្ងល់។